ចោរលួចម៉ូតូអ្នកលក់ដូរនៅផ្លូវជាតិលេខ៣ ចៃដន្យបាបកម្មជិះរត់បុករថយន្ដពីក្រោយរបួសបាក់ជេីងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ដដោយអនុវត្ដតាមបញ្ជាដឹកនាំ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សមត្ថកិច្ចសហការឃាត់បានជនសង្ស័យម្នាក់ករណីចោរកម្មលួចម៉ូតតូ១គ្រឿងនៅត្រង់ចំណុចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣ទាបភ្លឺ ។

 

ជនសង្ស័យម្នាក់ដែលត្ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយម៉ូតូ១គ្រឿង ម៉ាកHonda Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លាកលេខស្វាយរៀង1N-9476 នៅចំណុចភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលឈ្មោះ ម៉ា នាង ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពុំឥដ្ឋ ឃុំព្រៃក្រពើក ស្រុកគីរីវង់ ខេត្តតាកែវ ។ រីឯម៉ូតូជារបស់ជនរងគ្រោះឈ្មោះ ហ៊ន់ សុខជា ភេទប្រុសរស់នៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបញ្ឍរទុកក្បែរកន្លែងលក់ដូរនៅលើផ្លូវជាតិលេខ៣។

 

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានឱ្យដឹងថា ក្រោយទទួលព័ត៌មានករណីចោលួចម៉ូតូ លោកបានបញ្ជាឱ្យគ្រប់បណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាលដែលនៅជិតកន្លែង

កេីតហេតុ សហការបន្ទាន់និងរាយការណ៍បន្ដសុំកិច្ច សហការពីស្រុកជាប់ព្រំប្រទល់ពិនិត្យលេីភិនភាគជន សង្ស័យដែលបានប្រព្រឹត្ដបទល្មេីស និងមធ្យោបាយដែលបានបាត់ពីជនរងគ្រោះដេីម្បីស្នេីសហការចាប់

ទេីបទទួលបានលទ្ធផលដូចពេលនេះ។

 

ករណីខាងលេីសមត្ថកិច្ចបាននាំយកជនសង្ស័យមក កាន់អធិការដ្ឋាននគរបាលស្រុកគងពិសីសួរនាំនិងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ ចាត់ការតាមនីតិវិធីបន្ដ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print