រដ្ឋបាលខេត្តកំពង់ចាម បន្តពង្រឹងការបង្ក្រាប និងសម្អាតមិនឱ្យមានបទល្មើស Online Scams បើទោះបីជាមិនធ្លាប់មានក៏ដោយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្តនៅតែបន្តពង្រឹង ការបង្ក្រាប និងសំអាត បទល្មើស Online Scams នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមបើទោះបីជាមិនធ្លាប់មានពីមុនក៏ដោយ។ ការបញ្ជាក់បែបនេះរបស់លោកអភិបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ។

 

លោកអភិបាលខេត្តរូបនេះ បានមានប្រសាសន៍ថា បញ្ហាបទល្មើស Online Scams គឺខេត្តកំពង់ចាម បានរក្សាមិន+jyកើតមានបទល្មើសនេះនោះទេ ពោលគឺពីមុនក៏មិនមាន បច្ចុប្បន្នក៏មិនមាននោះដែរ។

 

លោកអភិបាលខេត្ត បន្តថា ចំពោះវិធានការរដ្ឋបាលមកដល់បច្ចុប្បន្ន គឺដើរដល់ជំហានទី២ ដោយជុំទីមួយគឺសមត្ថកិចយើងបានដើរធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យទីតាំង ដែលមានការសង្ស័យ មានចំនួន ៦៩១ទីតាំងនឹងបានចែកជូននូវអនុក្រឹត្យលេខ០៣ និងច្បាប់ស្ដីអំពីការប្រយុទ្ធប្រឆាំង Online Scams។

 

លើសពីនោះសមត្ថកិច្ចក៏បានធ្វើរដ្ឋបាលចំហរតាមទីសាធារណៈ តាមដងផ្លូវនៅពេលយប់ ដែលក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានត្រួតពិនិត្យប្រទះឃើញករណី ដែលជាករណីដឹកមនុស្សឆ្លងកាត់ ពីតំបន់ដែលកំពុងធ្វើការបង្ក្រាបធំៗ ឆ្លងកាត់ខេត្តកំពង់ចាម ដើម្បីរកកន្លែងលាក់ខ្លួនប្រការនេះសមត្ថកិច្ចបានបង្ក្រាប ៣ករណី សរុបជនសង្ស័យ ១៤នាក់ រួមទាំងវត្ថុតាមមួយចំនួនធំ កាលពីចុងខែមេសា កន្លងទៅ។

...

 

បន្ថែមពីនេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា ជុំទី១ គឺយើងទប់ស្កាត់ បង្ការ និងបង្ក្រាបឥឡូវនេះចូលដល់ជុំទី២ គឺបង្ក្រាប ហើយនិងបោសសម្អាត ឱ្យស្អាតរាល់អ្នកពាក់ព័ន្ធក្នុងបទល្មើសនេះ ពោលគឺសម្អាតផ្ទះយើងឱ្យស្អាត សម្អាតអង្គភាពយើងឱ្យស្អាត កុំឱ្យពាក់ព័ន្ធនូវបទល្មើស Online Scams នេះ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print