ក្រសួងមុខងារសាធារណៈ ត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូអាស៊ានចូលរួមកិច្ចប្រជុំនៅកម្ពុជា ​នាដើមខែសីហាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ : សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ កម្ពុជាបំពេញតួនាទីជាម្ចាស់ផ្ទះ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពី កិច្ចការមុខងារសាធារណៈ ASEAN Confe rence on Civil Service Mat ters (ACCSM) លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (ACCSM+3) លើកទី៨ ក្រោម​មូលបទ «នវានុវត្តន៍​សម្រាប់​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​»​។

ដើម្បីរៀបចំកិច្ចប្រជុំខាងលើឱ្យបានប្រព្រឹត្តទៅដោយរលូន និងឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ ការប្តេជ្ញាចិត្តរបស់កម្ពុជា ទៅលើការជំរុញកិច្ចសហប្រតិបត្តិការអាស៊ានស្តីពី កិច្ចការមុខងារសាធារណៈ ព្រមទាំងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកតំបន់ផងដែរ លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីលេខាធិការដ្ឋាន ACCSM លើកទី២៣ និងអនុគណៈកម្មការទាំង៦ ព្រមទាំងភាគីពាក់ព័ន្ធមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ព្រមទាំងអភិបាលខេត្តសៀមរាប និងខេត្តព្រះសីហនុ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារ និងពិភាក្សាការងារដែលនៅសេសសល់ ក្នុងការគិតគូរកិច្ចការងារឆ្ពោះទៅមុខឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

 

សូមបញ្ជាក់ថា កាលពី ២០ឆ្នាំមុន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ(ACCSM)។ ពេលនេះ កម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះសាជាថ្មី ជាមួយភាពជាអ្នកដឹកនាំលើការងារសំខាន់ៗជាច្រើន។ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ “ASEAN Conference on Civil Service Matters  (ACCSM)” ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨១។

កម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេន រៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ សម្រាប់ឆ្នាំ២០០៥-២០០៦ ដើម្បីជំរុញការគ្រប់គ្រងធនធានមនុស្សក្នុងសេវាសាធារណៈជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍជាតិ ក្រោមប្រធានបទ៖ គំរូថ្មីសម្រាប់បរិបទអាស៊ាន (New Paradigm for ASEAN Context) ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print