ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អ្នកវិភាគនយោបាយដ៏មានបទពិសោធន៍ និងប្រកបដោយមូលធន បានលើកឡើងថា ៖ «ថៃលឿង ថៃក្រហម គឺជាសៀម» ។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងនៅថ្ងៃទី១១ ខែឧសភា ម្សិលមុិញថា ៖ ថៃ លេងល្ខោននយោបាយជាតិនិយម បន្លប់បន្លំចង់បន្តប្លន់ទឹកដី កម្ពុជាកុំជឿ កុំលេងល្ខោនជាមួយថៃឱ្យសោះ។ បើកម្ពុជាហ៊ានជឿចូលលេង នឹងបន្តខាតបង់។
លោកបណ្ឌិតអះអាងថា ៖ ខ្ញុំ បានសរសេរទាញសេចក្ដីសន្និដ្ឋានក្នុងនិក្ខេបបទថ្នាក់បណ្ឌិត តាំងពីឆ្នាំ២០១២ ថា : «ថៃលឿង ថៃក្រហម គឺជាសៀម»។
លោកថា ៖ កាលរសៀលថ្ងៃចន្ទនេះ ខ្ញុំក៏បានច្រៀងបទហ្នឹងរំឭកបន្តទៀត៕
...
ដោយ ៖ សិលា










