សមត្ថកិច្ចចំណាយពេលជិត២ថ្ងៃដើម្បីយក១គ្រឿងជួបគ្រោះធ្លាក់ផ្លូវ លើភ្នំបូកគោ ទំរាំយកសពអ្នកបើកបរបាន 

ចែករំលែក៖

ខេត្តកំពត ៖ ករណីរថយន្តធុនធំ១គ្រឿងមានដឹកគ្រែនិងដឹកសម្ភារះផ្សេងទៀត ធ្វើដំណើរចុះពីលើភ្នំបូកគោ បានបើកធ្លាក់ផ្លូវធ្លាក់ចុះទៅក្រោមប្រហែល ៥០ម៉ែត្រកាលពីវេលាម៉ោង៦ព្រលបថ្ងៃទី០៩ខែឧសភា ឆ្នាំ ២០២៦។

 

បន្ទាប់ពីកើតហេតុ មិនអាចយកសពអ្នកបើកបរ មកធ្វើបុណ្យបានភ្លាមៗនោះទេ ដោយសាតែភ្លៀងធ្លាក់ជោគជាំខ្លាំង ពិបាកក្នុងចូលចុះទៅយក ។ តែដោយសារការអន្ទះសារបស់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះក៏បានជួលក្រុមកម្មកជំនាញចុះទៅកាត់ដែករថយន្តដែលកៀបជាប់អ្នកបើកបរ ហើយយកសពចេញមកបាននៅវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃ១១ខែឧសភា ឆ្នាំ២០២៦។

 

ជនរងគ្រោះឈ្មោះព្រំ ចាន់ថន ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ រថយន្តធុនធំមួយគ្រឿងដែលជួបគ្រោះថ្នាក់ខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 3C-1231 ។

 

សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះ ក្នុងភូមិកោះម៉ាក់ប្រាំង ។

 

បច្ចប្បន្ន រថយន្ត១គ្រឿងខាងលើត្រូវបានទុកចោលនៅកន្លែងកើតហេតុ នៅភ្នំបូកគោ ចំណែកមូលហេតុ អាចបណ្តាលមកពីរថយន្តដាច់ហ្វ្រាំងផងក៍មិនដឹង ព្រោះមានការសន្និដ្ឋានខុសៗគ្នា ។ ម្យ៉ាងទៀតអ្នកបើកបរនៅក្នុងរថយន្តនោះមានតែម្នាក់ឯង ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print