ផ្ទះ២ខ្នង បានប្រគល់ជូន អតីតយុទ្ធជន និងគ្រួសារពលីនៅខេត្តបាត់ដំបង 

ចែករំលែក៖

ភ្នំពេញ៖ លោក អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈកម្មាធិការសមាគមអ.ន.ក.ខេត្ត បាត់ដំបង ។

លោក អ៊ុក ឃ្នួច មានប្រសាសន៍ថា ផ្ទះ២ខ្នងខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។បាននាំយកជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនអតីតយុទ្ធជន និងគ្រួសារជនពលីខាងលើផងដែរ ។

សូមបញ្ជាក់ថា ផ្ទះ២ខ្នង ប្រគល់ជូនអតីតយុទ្ធជន ទី១ឈ្មោះ នាក់ មិត្ត ភេទប្រុស រស់នៅ ភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ និងផ្ទះទី២ ប្រគល់ឱ្យឈ្មោះ មោះ វ៉ិត ចិន ភេទស្រី អាយុ ៧៣ឆ្នាំ ជាគ្រួសារកងទ័យពលី រស់នៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print