គ្រួសារជួបការលំបាកនិងងាយរងគ្រោះបានទទួលអំណោយចង្ក្រានសន្សំសំចៃថាមពល ពីសមាគមនារីអភិវឌ្ឍន៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានប្រតិបត្តិគណៈកម្មាធិការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ បាននាំយកចង្ក្រានសន្សំសំចៃថាពល ចំនួន៣០១ចង្ក្រាន ចែកជូនពលរដ្ឋជួបការលំបាក និងងាយរងគ្រោះ ចំនួន៣០១គ្រួសារ និងចាស់ជរាគ្នានទីពឹងស្ថិតនៅឃុំច្រេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត ។

លោកស្រី ប៉ាល់ យឿន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ដោយក្តីនឹករលឹកការ ស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ដែលមានជីវភាពក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកមានជំងឺរាំរ៉ៃ និង ជួបគ្រោះមហន្តរាយ ជាដើម។

 

ទន្ទឹមនឹងនេះលោកស្រី មានប្រសាសន៏ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសារទឹកឆ្អិន និងសម្រានក្នុងមុខជានិច្ច ចៀសវាងកើតជំងឺ គ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និងជំងឺតម្កាត់ផ្សេងៗទៀត ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារតូច និងមនុស្សចាស់ ដែលឆ្នាំនេះធាតុអាកាសមានការឡើងកំដៅខ្លាំង ធ្វើឱ្យពះពាល់ដល់សុខភាពពួកគាត់។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំ និងសូមថែរក្សាសុខភាពឲ្យបានល្អ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រីប្រធានសាខាសមាគមនារី និងលោកស្រីអមដំណោះបាននាំយកចង្ក្រានសន្សំសំចៃថាមពល ចែកជូនប្រជាពលរដ្ឋចំនួន៣០១គ្រួសារ១ គ្រួសារទទួលបានចង្ក្រាន១និងមានថវិ កា ១គ្រួសារទទួលបាន២ម៉ឺនរៀលផងដែរ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print