Samsungសោកស្តាយមិនទាន់ឈានដល់កិច្ចព្រមព្រៀងប្រាក់ខែជាមួយសហជីព

ចែករំលែក៖

ក្រុមហ៊ុន Samsung Electronics បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនមានការសោកស្តាយចំពោះការបរាជ័យនៃការចរចាកិច្ចព្រមព្រៀងប្រាក់ខែជាមួយសហជីពនៅ កូរ៉េខាងត្បូង ដោយបង្ហាញកង្វាល់ថា បញ្ហានេះអាចបង្កើនការព្រួយបារម្ភក្នុងចំណោមបុគ្គលិក ម្ចាស់ភាគហ៊ុន និងសាធារណជន។

 

ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងបន្តខិតខំទប់ស្កាត់កុំឱ្យស្ថានការណ៍ឈានទៅដល់ដំណាក់កាលអាក្រក់បំផុត តាមរយៈអ្វីដែលក្រុមហ៊ុនហៅថា “ការសន្ទនាដោយស្មោះត្រង់” ជាមួយសហជីព។

 

មេដឹកនាំសហជីពបាននិយាយមុននេះនៅថ្ងៃពុធថា ពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងប្រាក់ខែជាមួយក្រុមហ៊ុនបានទេ ហើយបានព្រមានថា កម្មករជាង 50,000 នាក់ អាចនឹងធ្វើកូដកម្មពេញទំហឹងរយៈពេល 18 ថ្ងៃ ចាប់ពីថ្ងៃទី 21 ខែឧសភា។

...

 

កូដកម្មនេះអាចគំរាមកំហែងដល់ការផលិតបន្ទះឈីប AI និងបន្ទះឈីបផ្សេងៗរបស់ Samsung៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print