កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធក្នុងករណីលួច និងទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់។

កិច្ចប្រតិបត្តិការខាងលើនេះ ជំហានដំបូងធ្វើឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិអញ្ជាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ រស់ ខេមរា ហៅ ម៉ាន់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហង់ គីមហុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ រស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ពីបទ លួច(ម៉ូតូ) ប្រព្រឹត្តកាលពីវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៦ នៅចំណុចមុខរោងភាពយន្តបាត់ដំបង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបន្តស៊ើប អង្កេតដោយសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តប៉ៃលិន រហូតនៅវេលាម៉ោង ១៥និង១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់បន្ថែមទៀតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជនសង្ស័យ ទី១-ឈ្មោះ ពិសិដ្ឋ ពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (អ្នកធ្វើសកម្មភាពលួចម៉ូតូ) ទី២-ឈ្មោះ សាន់ ប៉ែត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិលូដាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ទទួលផលចោរកម្ម)។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចដក ហូតវត្ថុតាង.ទូរស័ព្ទ០២គ្រឿង ,របាំងច្រវ៉ាក់ម៉ូតូ ០១ ឈុត .អាវកាក់ម៉ូតូ០១ឈុត,របាំងកផ្នែកខាងមុខ០១, ស្រទបផ្នែកកណ្តាលម៉ូតូ០១ ,ស្លាកលេខម៉ូតូ០១ និងម៉ូតូ០១គ្រឿង ។

...

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print