ភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងនខណៈពួកគាត់ជិះម៉ូតូឆ្លងផ្លូវទៅបុករថយន្ត។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៦តាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាកពាក់ស្លាកលេខភ្នំពេញ1LN.0429 ដោយរួមដំណើរជាមួយស្រ្តីម្នាក់ទៀត លុះមកដល់ចំណុចកើតហេតុមុខមន្ទីរពេទ្យអង្គរធំក៏មានរថយន្ត១គ្រឿងម៉ាកព្រុសមិនចាំស្លាកលេខបានបើកឆ្លងផ្លូវធ្វើឲ្យអ្នកបើកបរម៉ូតូចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំពាក់កណ្តាលបណ្តាលអោយអ្នកបើកបរម៉ូតូដួលរងរបួសធ្ងន់ទាំង២នាក់តែម្តង។
ក្រោយកើតហេតុរថយន្តបានបើកចេញពីកន្លែងកើតហេតុបាត់ ចំណែកអ្នករងរបួសទាំង២នាក់ត្រូវបានគេជួយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ដោយ÷ចន្ទ លីហ្សា










