រថយន្ដ LEND CRUISER PRADO បុកជាមួយម៉ូតូសណ្តោងរុឺម៉ក បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ដ ម៉ាកLEND CRUISER PRADO មួយគ្រឿងបោះពួយយ៉ាងលឿនក៏ជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរុឺម៉កដែលបម្រុងនិងបត់ត្រឡប់ក្រោយយ៉ាងពេញទំហឹងប៉ើងជះកៅអីចោលពេញផ្លូវរងការខូចខាត ចំណែកម្ចាស់រុឺម៉កបានរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡេីងកាលពីវេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ៦អា ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្តោងរុឺម៉កដឹកសម្ភារះកៅមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦អា ទិសដៅពីជើងទៅត្បូងលុះពេលបើកមកដល់ចំណុចកើតហេតុបានបង្អង់ល្បឿនបម្រុងនិងបត់ត្រឡប់ក្រោយភ្លាមនោះស្រាប់តែគេឃើញមានរថយន្ដ ម៉ាកLEND CRUISER PRADOពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2AE-5907 បេីកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរុឺម៉កយ៉ាងពេញទំហឹងបណ្តាលឲ្តខូចខាតរុឺម៉កន៨ងកៅអីយ៉ាងដំណំ ចំណែករថយន្តបង្ករងការខូចខាតស្ទើទាំងស្រុងតែសំណាងល្អមនុស្សគ្រាន់តែរងរបួសស្រាល។

...

 

បន្ទាប់ពីកើតហេតុខាងលើដោយភាគីម្ចាស់រថយន្តបង្កបានសម្របសម្រួលដោយសងសំណងថ្លៃខូចខាតសម្ភារៈខាងរុឺម៉កចំនួន ៣០០០ដុល្លា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ រួចស្ទូចយករថយន្តទៅជួសជ្រុលដោយខ្លួនឯង៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print