សម្តេចតេជោ ហ៊ុន សែន ៖ «ខ្ញុំមិនមានទម្លាប់នាំកូន នាំចៅចូលខារាអូខេ ចូលស៊ីចុកតាមហាងនោះទេ តែមាន ពេល នាំ កូននាំចៅ ចុះជួបប្រជាជន»

ចែករំលែក៖

ខេត្តស្វាយរៀង ៖ «ខ្ញុំមិនមានទម្លាប់នាំកូន នាំចៅចូលខារាអូខេ ចូលស៊ីចុកតាមហាងនោះទេ។ តែមាន ពេល នាំ កូននាំចៅ ចុះជួបប្រជាជន»។ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី អញ្ជើញជួបមន្ត្រីនៅ ខេត្តស្វាយរៀង ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការនាំកូន រហូតដល់ដល់ចៅចុះតាមមូលដ្ឋាន គឺឱ្យពួកគេ ស្គាល់ រឿង រ៉ាវប្រឈមរបស់ប្រទេស និងប្រជាជន។

 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរម្លឹកថា ៖ ការធ្វើពហិកាលើផលិតថៃ ត្រូវតែបន្ត។ ប៉ុន្តែមិន ត្រូវ ជ្រុលនោះទេ ផលិតផលថៃ ផលិតនៅកម្ពុជា ត្រូវបន្តប្រើ។

 

យោងតាមទិន្នន័យ បានបង្ហាញថា ពេញមួយឆ្នាំនៃការបិទព្រំដែនជាមួយកម្ពុជា ថៃបាត់ ចំណូល ២៨០ពាន់លានបាត។ ការហូរ ចេញ ពលករខ្មែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ ផលិត កម្មរបស់ថៃផងដែរ។ របាយការណ៍បានបង្ហាញដែរថា ប្រទេសជាប់ថៃ កម្ពុជា ជាប្រទេសមានទំហំពាណិជ្ជកម្មជាមួយថៃធំជាងគេ។

សូមបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីបំណងចង់ឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឡើងដល់២០ ពាន់លានដុល្លារនៅពេលខាងមុខ ។ ថ្លែងបែបនេះ ខណះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ លោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីពេលថ្មីៗនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាសសរស្តម្ភមិនអាចខ្វះបាននៃទំនាក់ទំនងទ្វេភាគី។ សម្ដេចបានបង្ហាញនូវក្ដីរំពឹងថា កំណើនទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ប្រទេសទាំងពីរមានលទ្ធភាពខ្ពស់ក្នុងការសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ តាមរយៈការខិតខំប្រឹងប្រែងពង្រីកសកម្មភាពនាំចេញ-នាំចូលបន្ថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print