ខេត្តតាកែវ ៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោមឯក ឆេងហួត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបង្ក្រាបករណីជូនដូរនិងប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនជន សង្ស័យចំនួន៥នាក់ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា នៅវេលាម៉ោង ២១និង៥៥នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជា មួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិ យាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
លុះវេលាម៉ោង ១១:១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៦ បន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន និងសម្របសម្រួលនីតិវិធីដោយ លោក គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល បានចុះបង្ក្រាបជាក់ស្តែងនៅចំណុចចំការស្វាយស្ថិតនៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ៥ នាក់
១. ឈ្មោះ ស៊ាង លីវណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលក្រសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។
២. ឈ្មោះ ធី ទីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ក្រាំងព្រែកផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។
៣. ឈ្មោះ គង់ សុជាតិ ហៅកាក់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងព្រៃផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។
៤. ឈ្មោះ ភី សុភាព (ហៅ រី) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិស្តី ឃុំត្រលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
៥. ឈ្មោះ ស ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជប់រំដេង ឃុំក្រទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។
+ ដកហូតវត្ថុតាងរួមមាន ៖
១. ម្សៅក្រាមពណ៌សថ្លាចំនួន ១៣ កញ្ចប់ ទម្ងន់៣៤៣.៨៩ក្រាម(ថ្លឹងទាំងសំបកថង់)
២. ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង
៣. ដាវដែកចំនួន ២ ដើម
៤. ទូរស័ព្ទ ៨ គ្រឿង
៥. ម៉ូតូចំនួន ២ គ្រឿង
៦. ថង់វេចខ្ចប់ ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










