រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើការណែនាំ និងផ្តាំផ្ញើដល់សិស្សចៅក្រម-ព្រះរាជអាជ្ញា , សិស្សក្រឡាបញ្ជី, សិស្សអាជ្ញាសាលា និងសិស្សសារការី 

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើការណែនាំ និងផ្តាំផ្ញើដល់សិស្សចៅក្រម-ព្រះរាជអាជ្ញា , សិស្សក្រឡាបញ្ជី, សិស្សអាជ្ញាសាលា និងសិស្សសារការី ថា៖ នៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យហើយចេញទៅប្រកបវិជ្ជាជីវៈ, ត្រូវខិតខំបំពេញមុខងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងឱ្យអស់ពីសមត្ថភាព ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ, ក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតី និងឧត្តមគតិ ថា “ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស សម្រាប់ប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌”។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ៖ ការប្រកាន់ខ្ជាប់នូវស្មារតីនេះ នឹងរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីនៅក្នុងវិស័យយុត្តិធម៌ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print