សមត្ថកិច្ចក្រុងប៉ោយប៉ែតចុះបង្ក្រាបគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ជាបន្តបន្ទាប់នឹងគ្រឿងញៀនមួយចំនួនធំ

ចែករំលែក៖

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៨នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពសង្ស័យពាក់ព័ន្ធគ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៤នាក់នៅទីតាំង និងដកហូតម្សៅក្រាមសថ្លា ១៧ថង់ ថ្នាំគ្រាប់ពណ៌ក្រហម ៥គ្រាប់ ជញ្ជីង១គ្រឿង ព្រមទាំងសម្ភារៈសម្រាប់ច្រក និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយមក កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យ ៤នាក់ទៀត ដែលទាក់ទងនឹងការទិញគ្រឿងញៀន។

...

បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print