សង្ស័យអ្នកបើកបរស្រវឹងស្រាបើករថយន្តបុករះម៉ូតូរបងផ្ទះពលរដ្ឋនិងចូលហាងលក់ដំលៀកបំពាក់បណ្តាលឲ្យមនុស្សម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ÷បុរសម្នាក់បានបើករថយន្ត១គ្រឿងម៉ាកហ្វតបុកគំរបលូហើយបន្តបុករះម៉ូតូរបងផ្ទះពលរដ្ឋជ្រុលចូលក្នុងហាងលក់សំលៀកបំពាក់ថែទៀតបណ្តាលឲមនុសម្នាក់រងរបួសទៀតផង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង១២នាទីយប់ថ្ងៃទី១៤ខែឧសភាឆ្នាំ៣០២៦ តាមបណ្តោយផ្លូវ២៨គ្រួសារក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORD RAPTER ខ្មៅពាក់ស្លាកលេខភ្នំពេញ2CB 7281 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុកនិងគំរបលូហើយបន្តបុកម៉ូតូ របងផ្ទះនិងបុកហាងលក់សំលៀកបំពាក់បន្ថែមទៀតបណ្តាលមានមនុស្សនៅក្នុងហាងរងរបួសទៀតផង។

ក្រោយកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋានចុះដលកន្លែងកើតហេតុដើម្បីជួយអន្តរាគម៍និងបាននាំយកបុរសអ្នកបើកបរបង្កគ្រោះថ្នាក់ខាងលើទៅប៉ុស្តិ៍នគរបាលគោកឃ្លាងរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print