ខេត្តពោធិ៍សាត់ : ប្រភពព័ត៌មានបឋម ! ពីខេត្តពោធិ៍សាត់ មានការប៉ះគ្នារវាងអង្គការការពារព្រៃឈើ ជាមួយមន្ត្រីខេត្ត ពាក់ព័ន្ធឈើមួយឡានធំ។ អង្គការថា ឈើមិនមានច្បាប់ និងប្រភព តែមន្ត្រីខេត្តថា ជាឈើរបស់សាលាខេត្ត។
មន្ត្រីសាលាខេត្តបញ្ជូនកងកម្លាំងទៅរំដោះឈើ ពីមន្ត្រីអង្គការដែលបានឃាត់។ ក្រៅពីបញ្ជូនកងកម្លាំងរំដោះឈើហើយនោះ មន្ត្រីសាលាខេត្តបោះសម្តីចាប់ខ្លួនមន្ត្រីអង្គការដែលចាប់ឈើនោះថែមទៀត។ នេះបើយោងតាមលើបណ្តាញសង្គម មានគណនីឈ្មោះ Meong Vanny ជាមួយ Facebook ផ្សេងទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីនេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត មិនអាចធ្វើការទំនាក់ទំនងបាននៅឡើយទេ ពីខាងអង្គការ ខាងមន្ត្រីសាលាខេត្ត នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ ប៉ុន្តែសង្ឃឹមថា រដ្ឋបាលខេត្តពោធិ៍សាត់ អាចនឹងធ្វើការបំភ្លឺក្នុងរឿងនេះ ដើម្បីឲ្យសាធារណៈជនបានយល់ជ្រាបជាព័ត៌មាន ៕
...
ដោយ : សិលា










