ភ្នំពេញ៖ រថយន្តម៉ាក HYUNDAI ដឹកម៉ាស៉ីនបុកអណ្ដូង មួយគ្រឿងបេីកចុះពីស្ពានអាកាសចាប់ហ្វ្រ័ងមិនជាប់រេចង្កូតទៅបុកឡេីងរវង្វង់មូលបណ្តាលឲ្យរថយន្តរងការខូចខាតដាច់កង់ខាងក្រោយចេញពីរថយន្ដ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចរង្វង់មូលក្រវ៉ាត់ក្រុងទី៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យាមតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ប0654-ភព3 បេីកចុះពីលេីស្ពានអាកាសជម្ពូវ័ន(ផ្លូវជាតិលេខ៤) លឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុកឡេីងលេីខឿនរង្វង់មូលផ្លូវក្រវ៉ាត់ក្រុងទី៣បណ្ដាលឲ្យរងការខូចខាត ចំណែកឯរថយន្តរងការខូចខាតដាច់កង់ខាងក្រោយចេញពីពីរថយន្ដ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ដោយ៖សុខាសែនជ័យ










