ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា ក៏បានបញ្ជាឱ្យសាងសង់ស្ដូបរម្លឹកដល់វីរយុទ្ធជនដែលបានពលី ច្បាំងការពារទឹកដីក្នុងពេលថៃឈ្លានពាន ដើម្បីរម្លឹកជាប្រចាំដល់ដល់កូនចៅជំនាន់ក្រោយ។
និយាយរួម ! សម្ដេច ហ៊ុន ម៉ាណែត ឱ្យឆ្លាក់គំនូរសង្គ្រាមការពារអធិបតេយ្យជាតិក្នុងឆ្នាំ២០២៥ យកទិដ្ឋភាព៣ គឺទិដ្ឋភាពឈឺចាប់ព្រោះសង្គ្រាមឈ្លានពាន ជនភៀសសឹក ការស្លាប់ របួស ទី២វីរភាពកងកម្លាំងការពារទឹកដី ទី៣ ទិដ្ឋភាពចលនាមហាគ្រួសារខ្មែរ ចូលរួមគាំទ្រកងកម្លាំងការពារទឹកដី ចារជាប្រវត្តិសាស្ត្រ ឈឺចាប់ព្រោះសង្គ្រាម ។
សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា សង្គ្រាមគឺឈឺចាប់ណាស់ ប៉ុន្តែយោងលើមូលដ្ឋាននៃសង្គ្រាម និងការឈឺចាប់នេះ កម្ពុជាត្រូវធ្វើការងារគ្រប់វិធីសាស្ត្រ ដើម្បីពង្រឹងខ្លួនឯង កុំឱ្យសង្គ្រាម និងការឈឺចាប់កើតលើទឹកដីកម្ពុជាតទៅទៀត ។ សម្ដេចធិបតី ឱ្យរៀបចំបង្កើតមេដាយពិសេស ជូនយោធិនដែលចូលរួមប្រតិបត្តិការការពារទឹកដីដោយផ្ទាល់ក្នុងសង្គ្រាមឈ្លានពានឆ្នាំ២០២៥ ដើម្បីជាការលើកទឹកចិត្ត និងដឹងគុណចំពោះការលះបង់ធំធេង ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ កម្មវិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ៕
ដោយ ៖ សិលា










