ក្លឹបតោខៀវ Chelsea បានយល់ព្រមលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយអតីតអ្នកចាត់ការក្លឹប Real Madrid និង Bayer Leverkusen លោក Xabi Alonso ដើម្បីក្លាយជាគ្រូបង្វឹកក្លឹប នៅអង់គ្លេស Premier League នេះបើយោងតាម សារព័ត៌មាន Sky Sports បានរាយការណ៍កាលពីថ្ងៃសៅរ៍។
Chelsea ដែលបានចាញ់ 1-0 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup លើក្រុម Manchester City កាលពីថ្ងៃសៅរ៍នោះ បាននឹងកំពុងស្វែងរកគ្រូបង្វឹកថ្មីចាប់តាំងពីលោក Liam Rosenior ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមេសា បន្ទាប់ពីដឹកនាំបានបីខែ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Alonso បានឈ្នះពានអាល្លឺម៉ង់Bundesliga និងអាល្លឺម៉ង់ Cup ជាមួយ Leverkusen ក្នុងរដូវកាលដំបូងរបស់គាត់ជាគ្រូបង្វឹកក្នុងឆ្នាំ 2023-24 ប៉ុន្តែត្រូវបានក្លឹប Real Madrid បណ្តេញចេញពីតំណែងបន្ទាប់ពីដឹកនាំតិចជាងប្រាំបីខែនៅក្នុងខែមករា។
គ្រូបង្វឹក វ័យ44ឆ្នាំនេះនឹងក្លាយជាការតែងតាំងជាអចិន្ត្រៃយ៍ទីប្រាំនៃកម្មសិទ្ធិរបស់ Chelsea បន្ទាប់ពីលោក Graham Potter, Mauricio Pochettino, Enzo Maresca និង Rosenior ។
Chelsea បានធ្លាក់ទៅចំណាត់ថ្នាក់ទី 9 ក្នុង Premier League ហើយកំពុងតស៊ូដើម្បីមានសិទ្ធិសម្រាប់ការប្រកួតនៅអឺរ៉ុបរដូវកាលក្រោយ៕










