រថយន្តLEXUS LM300បើកបុកបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តម៉ាក EXUS LM300 មួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡើងកាលពីវេលាម៉ោង ៤:០០នាទី ទៀបភ្លឺ ត្រូវនិងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក LEXUS LM300ពណ៌ខ្មៅមួយគ្រឿង ពាក់ ផ្លាក លេខ ភ្នំពេញ 2CD-6588 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ២ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នកូរ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹងខូចខាតមួយដើមនិងបណ្ដាលឲ្យរថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណាំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សហើយភ្លាមនោះដែរតៃកុងរថយន្តក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print