Update÷រកឃើញសពជនរងគ្រោះទាំង៣នាក់ ម្តាយ និងកូន២នាក់ហើយ​

ចែករំលែក៖

ខេត្តកែប៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះ ដឹកនាំដោយលោក ហ៊ួរ មិថុនា អភិបាល រងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានរកឃើញសពជនរងគ្រោះទាំង៣នាក់ ម្តាយ និងកូន បន្ទាប់ពីជួបឧបទ្ទវហេតុលិចទូកស្មាច់ ខណៈចេញទៅរកងាវ នៅ

ចំណុចឃ្លងអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ 

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១២:៥០ នាទីរសៀល ដោយមានករណីលិចទូកស្មាច់១ គ្រឿង នៅចំណុចមុខខ្លោងទ្វារព្រែកសរសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង-ខេត្តកែប ខណៈដែលក្រុមគ្រួសាររងគ្រោះបានចេញទូកទៅរាវងាវ។

​តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា នៅលើទូកស្មាច់នោះមានសមាជិកក្នុងគ្រួសារសរុបចំនួន ៤ នាក់៖

​ឪពុកឈ្មោះ រស់ សាម អាយុ ៤០ ឆ្នាំ ត្រូវបានជួយ សង្គ្រោះ និងរស់រានមានជីវិត, ​ម្តាយឈ្មោះ ណាំ ធារី អាយុ ៣៨ ឆ្នាំបាត់ខ្លួន,​កូនប្រុសទី១អាយុ ១០ ឆ្នាំ បាត់ខ្លួននិង​កូនប្រុសទី២អាយុ ៨ ឆ្នាំបាត់ខ្លួន។

​ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ហ៊ួរ មិថុនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បាននិងកំពុងដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ ដើម្បីធ្វើប្រតិបត្តិការរុករកជនរងគ្រោះទាំង ៣ នាក់ដែលកំពុងបាត់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត។

...

សពជនរងគ្រោះទាំងបីនាក់ត្រូវបាននាំយកមករៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ក្រោមការជួយជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print