ខ្សែបម្រើជើងចាស់Modric បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិក្រូអាតសម្រាប់ការប្រកួត World Cup2026

ចែករំលែក៖

ខ្សែបម្រើជើងចាស់ Luka Modric បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិក្រូអាតសម្រាប់ការប្រកួត World Cup ហើយត្រូវបានគេរំពឹងថានឹងជាសះស្បើយពីការបាក់ឆ្អឹងថ្ពាល់ទាន់ពេលវេលាសម្រាប់ការប្រកួត។

ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប AC Milan វ័យ 40 ឆ្នាំរូបនេះបានរងរបួសបន្ទាប់ពីការប៉ះទង្គិចក្បាលក្នុងការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Juventus កាលពីចុងខែមេសា។

ចាប់តាំងពីពេលនោះមក Modric ដែលបានឈ្នះពាន Ballon d’Or ក្នុងឆ្នាំ 2018 បានទទួលការវះកាត់ ប៉ុន្តែត្រូវបានជ្រើសរើសក្នុងក្រុមទាំង 26នាក់ របស់គ្រូបង្វឹក Zlatko Dalic ។

អតីតកីឡាកររបស់ Real Madrid និង Tottenham Modric បានដើរតួយ៉ាងសំខាន់ក្នុងការលេងដ៏ល្អរបស់ក្រូអាតទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2018 និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឆ្នាំ 2022 ហើយនឹងលេងក្នុង World Cup ជាលើកទីប្រាំរបស់គាត់។

ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតរួមមាន៖

អ្នកចាំទី៖ Dominik Livakovic (Dinamo Zagreb), Dominik Kotarski (Copenhagen), Ivor Pandur (Hull City)។

ខ្សែការពារ៖ Josko Gvardiol (Manchester City), Duje Caleta-Car (Real Sociedad), Josip Sutalo (Ajax Amsterdam), Josip Stanisic (Bayern Munich), Marin Pongracic (Fiorentina), Martin Erlic (Midtjylland), Luka Vuskovic (Hamburg)។

ខ្សែបម្រើ៖ Luka Modric (AC Milan), Mateo Kovacic (Man City), Mario Pasalic (Atalanta), Nikola Vlasic (Torino), Luka Sucic (Real Sociedad), Martin Baturina (Como), Kristijan Jakic (Augsburg), Petar Sucic (Inter Milan), Nikola Torije (Bologa Moro) ។

...

ខ្សែប្រយុទ្ធ៖ Ivan Perisic (PSV Eindhoven), Andrej Kramaric (Hoffenheim), Ante Budimir (Osasuna), Marco Pasalic ( Orlando City), Petar Musa (Dallas), Igor Matanovic (Freiburg)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print