ខេត្តកណ្តាល÷ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវីរៈសេនីយ៍ឯកព្រំុ សំណាងអធិការនគរបាលស្រុកកៀនស្វាយនៅថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ ស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូង ខេត្តកណ្ដាល។
ករណី៖ ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៤៥ នាទី នៅចំណុច ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកំម្លាំងប៉ុស្ដិ៍នគរបាលឃុំឈើទាល បានឃាត់ខ្លួនឈ្មោះ ពុំ បញ្ញា ហៅ យ៉ែរ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១២៧៥ ចខ/ដ១ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ចេញដោយលោក ស៊ាន ណារ៉ា ចៅក្រមជំនុំជំរះ នៃសាលាដំបូងខេត្តកណ្តាល ពីបទ: លួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ ប្រព្រឹត្តនៅចំណុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២៤។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងផ្នែក យុត្តិធម៌នៃអធិការដ្ឋានស្រុកកៀនស្វាយធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕










