សមត្ថកិច្ចខណ្ឌទួលគោក ចុះរដ្ឋបាលបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនប្រុសស្រី៩នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបើកប្រតិបត្តិការចុះរដ្ឋបាលនៅតំបន់មួយកន្លែង ក្នុងសង្កាត់បឹងកក់ទី២ ដោយឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនបានចំនួន៩នាក់ ក្នុងនោះមានស្ត្រី២នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៩ និង ៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលក្នុងមូលដ្ឋាន។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលនោះ កម្លាំងបានធ្វើការត្រួតពិនិត្យលើមុខសញ្ញាសង្ស័យ និងឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៩នាក់ ដែលជាមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ ត្រូវបាននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបន្តនីតិវិធីបញ្ជូនទៅមណ្ឌលពាក់ព័ន្ធតាមច្បាប់។

សមត្ថកិច្ច បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដើម្បីរួមគ្នារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យកាន់តែល្អប្រសើរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print