ប្រធានាធិបតីរុស្ស៊ី លោក ពូទីន អញ្ចើញ ប្រធានាធិបតី ចិន លោក ស៉ី ទៅបំពេញទស្សនកិច្ចនៅរុស្ស៉ី នាឆ្នាំក្រោយ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានជួបមុខគ្នាបើកកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង ហើយលោក ពូទីន ក៏បានអញ្ជើញលោក ស៉ី បំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នាឆ្នាំ២០២៧។

លោក ពូទីន បានទៅដល់ទីក្រុងប៉េកាំង កាលពីយប់ថ្ងៃអង្គារ ដើម្បីបំពេញទស្សនកិច្ចសរុបរយៈពេល២ថ្ងៃ។ ទស្សនកិច្ចរបស់លោក កើតមានឡើងមិនយូរប៉ុន្មាននោះឡើយ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ មកកាន់ប្រទេសចិន កាលពីសប្តាហ៍មុន។
អំឡុងជំនួបនៅវិមានប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង លោក ស៉ី បានលើកឡើងថា ចិននិងរុស្ស៉ីគួរតែលើកកម្ពស់សណ្តាប់ធ្នាប់សកល ដែលមានយុត្តិធម៌និងសមហេតុសមផលជាងមុន ខណៈលោក ពូទីន បាននិយាយថា ទំនាក់ទំនងរុស្ស៉ី-ចិន កំពុងតែជួយដល់ការធានាស្ថិរភាពពិភពលោក។ មេដឹកនាំទាំងពីរបានសាទរថា ទំនាក់ទំនងទ្វេភាគី បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។
លើកចុងក្រោយដែលលោក ស៉ី ជីនពីង បានធ្វើដំណើរទៅរុស្ស៉ី គឺកាលពីខែឧសភា ឆ្នាំ២០២៥ នៅពេលដែលលោកទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមការប្រារព្ធខួបទិវាជ័យជម្នះសង្រ្គាមលោកលើកទី២ របស់ទីក្រុងមូស្គូ៕

រូបថត​: congluan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print