ខេត្តកណ្ដាល៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២ ៦៨៣ នៃ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ពិធីចែកបណ្ណនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោករដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងបរិវេណសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមជម្រាបជូនថា ករណីបងប្អូនដែលមានបណ្ណកម្មសិទ្ធិដូចមាននៅទីតាំងខាងលើ អាចអញ្ជើញមកទទួលបណ្ណពីការិយាល័យច្រកចេញចូលតែមួយរបស់សាលាស្រុកកៀនស្វាយនៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការបាន៕ដោយ៖តារា
...










