សុខ ស្រីនាង ត្រៀមស្ពាយបង្វិចចេញពីសាន់ដេ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រស់សោភា អ្នកនាង សុខ ស្រីនាង ត្រូវបានគេទម្លាយថា បានត្រៀមខ្លួនចាកចេញពីផលិតកម្មសាន់ដេដើម្បីទៅជ្រកក្រោមដំបូលផលិតកម្មថ្មី។ ការចាកចេញពីផលិតកម្មចាស់ក្រោយពីនាងហាក់មិនមានស្នាដៃបទចម្រៀងថ្មីដែលលេខធ្លោរស្របពេលដែលកិច្ចសន្យាជាមួយផលិតកម្មនេះជិតផុតទៅហើយដែរ។

ការវិលត្រឡប់មកកាន់ការងារសិល្បៈជាថ្មីរបស់អ្នកមេម៉ាយចាយរាង សុខ ស្រីនាងទទួលបានលទ្ធផលល្អកាលពីដើមទី ប៉ុន្តែនាងកំពុងប្រឈមនឹងភាពស្ងប់ស្ងាត់ជាថ្មីក្រោយមិនមានស្នាដៃថ្មីអាចទាក់ចិត្តអ្នកស្តាប់ពិសេសក្រុមយុវវ័យ។ ដើម្បីបំបែកភាពទាល់ច្រកតារាចម្រៀងដែលមានសំនៀង ក្រអួនក្រអៅរូបនេះនឹងឈានជើងដើរចេញពីផលិតកម្មសាន់ដេ បន្ទាប់ពីជ្រកក្រោមដំបូលផលិតកម្មនេះអស់រយៈពេល៣ឆ្នាំនោះ។ នេះបើតាមការបញ្ជាក់ពីប្រភពដែលស្និទ្ធនឹងនាងបានលើកឡើង។ ប្រភពបន្តថា សុខ ស្រីនាង បានស្ពាយបង្វេចចេញពី ទ្រនំធំសាន់ដេ ក្រោយចប់កុងត្រានៅចុងឆ្នាំនេះហើយផលិតកម្មដែលនាងគ្រោងទៅច្រៀងឲ្យគឺអាចជា ជ្រកនៅផលិតកម្ម RGBដែលនឹងបើកដំណើរការផលិតបទចម្រៀងនៅពេលឆាប់ៗខាងមុខនេះ ប៉ុន្តែវានៅតែស្ថិតក្នុងការពិចារណានៅឡើយ។

ប្រភពបានឱ្យដឹងថា ផលិតកម្ម RGB ដែលមានទាំងការផលិត ភាពយន្ត និងចម្រៀង តែបានបិទទ្វារមួយរយៈ ព្រោះក្រុមការងារបានបែកខ្ញែកនោះ ចាប់ផ្តើមប្រមូលទាំងផលិតករផ្នែកខ្សែភាពយន្ត និងតារាចម្រៀងសាជាថ្មីឡើងវិញ ហើយក្នុងនោះ សុខ ស្រីនាង ជាគោលដៅធំរបស់ថៅកែផលិតកម្មនេះផងដែរ ហើយក្នុងនោះក៏មានអតីតតារាចម្រៀង ROCK និង Bigman ម៉ុក អានីត ផងដែរ ដែលត្រៀមចូលផលិតកម្មនេះ។

ទោះលេចធ្លាយដំណឹងខាងលើនេះក្តីអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មសាន់ដេលោក ឡាយ សុខចំរើន បានបង្ហាញពីអារម្មណ៍មិនមានការភ្ញាក់ផ្អើលទេចំពោះដំណឹងខាងលើ ខណៈដែលសុខស្រីនាងនៅតែជាតារាផលិតកម្មលោកជាមួយនឹងកិច្ចសន្យានៅឡើយ ប៉ុន្តែលោកនៅមិនទាន់បញ្ជាក់អំពីចំនួនឆ្នាំដែលតារាចម្រៀង សុខស្រីនាងនៅបន្តទេ។ លោកថា បទចម្រៀងរបស់ សុខ ស្រីនាង នៅតែចេញជាធម្មតា ហើយថ្មីៗនេះនាងក៏ទើបនឹងចេញមួយវ៉ុលផ្តាច់មុខតែឯងផងដែរ។

ប្រភពពីអ្នកស្និទ្ធនឹងសុខ ស្រីនាងលើកឡើងដែរថា តារាចម្រៀងរូបនេះហាក់មិនសូវពេញចិត្តនឹងផលិតកម្មដែលមិនមានបទចម្រៀងល្អច្រើនក៏ដូចជាទទួលបានឱកាសតិចជាង តារាចម្រៀងរួមដំបូលដូចជាសុខ ពិសីជាដើម ដើម្បីថតខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មនេះ។ ស្របពេលដែលផលិតកម្ម RGBកំពុងទទូចហៅ និងធានាលើកស្ទួយនាងឲ្យក្លាយជាតួឯកស្រីក្នុងខ្សែភាពយន្តខ្នាតធំផង ទើបនាងចាប់ផ្តើមពិចារណាក្នុងការចាកចេញពីផលិតកម្មនេះដែរ៕

thyy-1 thyy-3 thyy-9 thyy-2 thyy-6 thyy-5 thyy-8 thyy-4 thyy-10 thyy-7

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print