ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌលោកវរសេនីយ៍ឯក ជឹមស៉ីថា អធិការនគរបាលខណ្ឌដង្កោ និង លោកម៉ម សាវ៉នប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតីវិធីពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ មានការដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២២និង០០នាទី ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ១/ឈ្មោះ រ័ត្ន វណ្ណៈ ហៅ អាហ្សា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២៨ ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់ការកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,២/ឈ្មោះ វី ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង,៣/ឈ្មោះ សាវុត សុភី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២៨ ស្ថិតនៅភូមិក្បាលដំរី សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០៣នាក់គ្មានសារធាតុញៀន) ជាមួយគ្នានោះក៏ដកហូតម៉ូតូ២គ្រឿង និងវត្ថុតាងមួយចំនួនផងដែរ ។ ចំណែកជនរងគ្រោះឈ្មោះ សៅ រៀម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់ការកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេីយការឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចជួលលេខ២៨ ផ្លូវបេតុង ស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕










