ព្រះសង្ឃ និងក្មេងវត្ត១៦អង្គ និងអ្នករងអាការពុល ឆាន់ស្ករគ្រាប់ ជាមួយភេសជ្ជៈ M​150

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ១៥អង្គ និងក្មេងវត្តម្នាក់ បានមានអាការពុល ក្អួតចង្អោរត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារឆាន់ និងហូបស្ករគ្រាប់ជាមួយភេសជ្ជៈ M150 ។

ករណីនេះបានកើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ព្រះសង្ឃគង់នៅវត្តស្រះឈូកភ្នំលៀប ឃុំភ្នំលៀបចំនួន១៥អង្គ និងក្មេងវត្តម្នាក់បានឆាន់ និងហូបស្កគ្រាប់ ជាមួយភេសជ្ជៈ M150 បណ្តាលឲ្យពុល ដែលមានឈ្មោះ និងព្រះនាមខាងក្រោម៖
1.ព្រះនាមយឹម សាមេន អាយុុ១៧ឆ្នាំ
2.ស្នា ឡាំងហ៊ី អាយុ១៣ឆ្នាំ
3.សិ ហ៊ាង អាយុ២០ឆ្នាំ
4.គា ខិល អាយុ១៤ឆ្នាំ
5.សៀង រដ្ឋា អាយុ១១ឆ្នាំ
6.ម៉ៅ សីហា អាយុ១៤ឆ្នាំ
7.ក្រាក់ ខាន់ឃីត អាយុ១៦ឆ្នាំ
8.ហឿន សេងហាក់ អាយុ១៣ឆ្នាំ
9.ដៀប ចាន់ថៃ អាយុ១៤ឆ្នាំ
10.ស៊ុន ស៊ីដេត អាយុ១៣ឆ្នាំ
11.នន់ វ៉ាន់ណេត អាយុ១៣ឆ្នាំ
12.ឆិត សុត្រា អាយុ១៣ឆ្នាំ
13.អាន់ ប្រិយ៍ អាយុ១៤ឆ្នាំ
14.ជា ណាំជីន អាយុ១៤ឆ្នាំ
15.កែវ ខួច អាយុ១៥ឆ្នាំ
16.ស៊ី យ៉ា ជាក្មេងវត្ត អាយុ១០ឆ្នាំ ។

ព្រះសង្ឃទាំង១៥អង្គនិងក្មេងវត្តម្នាក់ដែលមានអាការពុលខាងលើ ត្រូវបានបញ្ជូនមកសង្គោះនៅមន្ទីរ
ស្រុកព្រះនេត្រព្រះ ។ ក្នុងចំណោមសង្ឃទាំង១៥អង្គ មាន២អង្គមានអាការធ្ងន់ត្រួវបានបញ្ជូនទៅសង្គោះនៅមន្ទីរពេទ្យមង្គលបូរី ៕

1 2 3 4 5

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print