សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខួបលើកទី១៦៣ ក្រោមស្មារតី «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុង «ពិធីអបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦» ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ក្នុងឱកាសដ៏ឡូហ្លារនោះ  នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏សប្បុរសរបស់  លោកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្ត។

លោកបានគូសបញ្ជាក់ថា កាយវិការមនុស្សធម៌ទាំងនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ ដែលញ៉ាំងឱ្យសាខាកាកបាទក្រហមខេត្ត មានលទ្ធភាពកាន់តែធំទូលាយក្នុងការបន្តបេសកកម្មមនុស្សធម៌ ចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាគ្រួសារទីទ័លក្រ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា ស្របតាមទិសដៅ «មិនទុកចោលប្រជាពលរដ្ឋណាម្នាក់ដោយមិនបានយកចិត្តទុកដាក់នោះឡើយ» ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print