សមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីគ្រឿងញៀនមានម្នាក់ជាប់ដីកាតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់មានសុវត្ថិភាព” នៅមូលដ្ឋានសង្កាត់បឹងសាឡាង បានឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីគ្រឿងញៀនមានម្នាក់ជាប់ដីកាតុលាការ

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០៩:៣០ នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវលេខ ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានម្នាក់ជាមុខសញ្ញាត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ពាក់ព័ន្ធនឹងបទជួញដូរគ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម្សៅសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់ (ធំ ២ និងតូច ១) ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print