ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តបង្កមួយគ្រឿងម៉ាក Lexus LX470 បើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្ត Camry ឆ្លាមដែលកំពុងបើកបរនៅពីមុខបណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ ហា ណូយចំណុចមុខហ្គ្រេន ភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត camry ឆ្លាមមួយគ្រឿងពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2Q-3262 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តង្កមួយគ្រឿងទៀតម៉ាក Lexus LX470 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2 0-0153 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកពីក្រោយរថយន្តកម្មរីឆ្លាមយ៉ាងពេជ្រទំហឹងបណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងរងការគិតថាធ្ងន់ធ្ងរទាំងសង្ខារសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សហើយត្រៀមដែរតែកង់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយមាននៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ










