កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្ត Online Scams នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរង, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្ត និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពី លោក ម៉ុត សម្បត្តិ ព្រះរាជអាជ្ញារង ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងជំនាញបានត្រួតពិនិត្យរួមមាន៖

-អគារស្នាក់នៅ៦ជាន់ផ្ទាល់ដី ៤៥បន្ទប់ ស្ថិតនៅ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមនុស្ស១៦៣នាក់ ស្រី១០នាក់ ជាជនជាតិ ឥណ្ឌូនេស៊ី

-អគារ ទីតាំងទី២) ស្ថិតនៅភូមិ/ឃុំខាងលេី មាន ៧ជាន់ ផ្ទាល់ដី ២៦បន្ទប់ មានមនុស្សស្នាក់នៅ ចំនួន៥៣នាក់ ស្រី១៣នាក់ ទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី

-ទីតាំងទី៣ (ផ្ទះផ្ទាល់ដី) ស្ថិតនៅភូមិ/ឃុំខាងលេី ជាន់ផ្ទាល់ដី មាន២៣បន្ទប់ មនុស្សស្នាក់នៅ ចំនួន២៣នាក់ ស្រី៨នាក់ ទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី

-ទីតាំង ទី ៤ ស្ថិត នៅ ភូមិ /ឃុំ ខាង លើ មាន ៥ជាន់ ផ្ទាល់ ដី មាន ១១បន្ទប់ មាន មនុស្ស ស្នាក់ នៅ ចំនួន ៣៦នាក់ ស្រី ៩នាក់ ទាំង អស់ ជា ជនជាតិ ឥណ្ឌូណេស៊ី។ 

អគារទាំងអស់ពិនិត្យមិនឃេីញមានសម្ភារ:ប្រព្រឹត្តបទល្មេីសនោះទេ។ ជនបរទេសខាងលើ ប្រគល់ជូនកម្លាំងជំនាញអន្តោប្រវេសន៍ បន្តតាមនីតិវិធី! 

“បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ បានបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរជាតិ ហើយក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក៏អាចក្លាយជាក្រុមគំរាមកំហែងប្រទេសជាតិទៅថ្ងៃអនាគតដែរ ដូច្នេះ កម្ពុជាត្រូវបង្ក្រាបឱ្យអស់ចេញពីទឹកដីកម្ពុជា”។

នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print