ឃាត់ខ្លួនមនុស្ស ៨នាក់ និងម្ចាស់ទីតាំង ២នាក់ប្តីប្រពន្ធ សង្ស័យផ្តល់ទីតាំងលួចលាក់ឲ្យអនីតិជនមើលរឿងអាសអាភាស និងរួមភេទ​ នៅក្នុងបុរីពិភពថ្មីសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១១​ និង០០នាទី​ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលស្ថិតនៅទីតាំង ផ្ទះលេខ 60+ 68 ផ្លូវ10ឞ៉ែត្រថ្មី បុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាក់ស្តែងទីតាំងទី១ ផ្ទះលេខ៦០ មានបន្ទប់ចំនួន៣ និងទីតាំងទី២ ផ្ទះលេខ៦៨ មានបន្ទប់ចំនួន៤​ ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុស ស្រីជាច្រើន គេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងនឹងបិទទ្វារជិតៗ។

កំឡុងពេលចុះពិនិត្យរដ្ឋបាលនៅផ្ទះលេខ៦០ ជាន់ទី១ ឃើញមានមនុស្សប្រុសស្រីចំនួន២នាក់ (ជាអនីតិជន) ដោយមានសង្ស័យថា ម្ចាស់ទីតាំងខាងលើបានផ្តល់ទីតាំងសម្រាប់អនីតិជនរួមភេទ ដូច្នេះក្រុមការងារគណៈបញ្ជាឯកភាពខណ្ឌសែន សុខ បានឃាត់មនុស្សចំនួន១០នាក់ ក្នុងនោះមានម្ចាស់ទីតាំង ២នាក់ប្តីប្រពន្ធ ដើម្បីសួរនាំ ក្រោយពីសួរនាំរួច គណៈបញ្ជាឯកភាពខណ្ឌ ក៏បានប្រគល់មនុស្សទាំង ៩នាក់ខាងលើ មកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនកំពុងបន្តនីតិវិធី៕ដោយ៖តារា

...

Screenshot


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print