អាវុធ ហត្ថ ខេត្ត តាកែវ បង្ក្រាប ក្រុម ចែកចាយ គ្រឿងញៀន ឃាត់ ខ្លួន ជនសង្ស័យ ៥នាក់ និង ដកហូត ថ្នាំ ញៀន មួយ ចំនួន ធំ

ចែករំលែក៖

តាកែវ៖ នៅថ្ងៃទី២២និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុកជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែងជាបន្តបន្ទាប់ចំនួន ២ ទីតាំង ដោយទីតាំងទី ១ នៅចំណុចភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

និងទីតាំងទី ២ នៅចំណុចភូមិតាដក់ពង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ក្នុង ប្រតិបត្តិការ បង្ក្រាប កម្លាំង ជំនាញ បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់ (ប្រុស) ។ 

ទី១/ ឈ្មោះសៀង សុវណ្ណារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

ទី២/ ឈ្មោះ សយ សម្ភស្ស ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។

ទី៣/ ឈ្មោះ យ៉ុង ឌុល ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ទី៤/ ឈ្មោះ សូត្រ សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាដក់ពង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ទី៥/ ឈ្មោះ សៅ ប៉ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ រស់នៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ក្នុង ប្រតិបត្តិការ ដដែល កម្លាំង ក៏បានដកហូតវត្ថុតាងរួមមាន៖

១/ ក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ ទម្ងន់ ១១០.៤០ក្រាម (ថ្លឹងទាំងសំបកថង់)

២/ ទូរស័ព្ទ ចំនួន ៥ គ្រឿង

៣/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ២ គ្រឿង

៤/ ប្រដាប់ចូកថ្នាំញៀនចំនួន ៦

៥/ សម្ភារ:សេពថ្នាំញៀនមួយចំនួន។

...

បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print