បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីក្បែរព្រំដែនកម្ពុជា-ថៃ ជាន់មីនផ្ទុះរងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈសេចក្ដីរាយការពីរបន្ទាត់ព្រំដែនបានឱ្យដឹងថាៈបុរសម្នាក់បានរងរបួសជាទម្ងន់ ខណៈយកត្រាក់ទ័រមួយគ្រឿងយកទៅភ្ជួរដីស្រែស្រាប់តែជាន់ចំគ្រាប់មីនសល់ពីសម័យសង្គ្រាមផ្ទុះ បណ្តាលឱ្យរងរបួសកាលពីវេលាម៉ោង ៩និង៣៤ នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ នៅក្បែរបង្គោលសីមាលេខ ៣២ស្ថិតក្នុងភូមិសាស្ត្រភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក។ ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុនេះមានឈ្មោះ លឹម ស៊ីនួន ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មឆ័ត្រ ឃុំគោករមៀត ស្រុកថ្មពួក ។
ពលរដ្ឋឃើញហេតុការបញ្ជាក់ថាៈ មុនកើយហេតុគាត់បានបើកបរត្រាក់ទ័រធ្វើសកម្មភាពភ្ជួរដីស្រែនៅក្បែរខ្សែបន្ទាត់ព្រំដែន ហើយក៏បានជាន់លើកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសម័យសង្គ្រាមបង្កឱ្យមានការផ្ទុះឡើងតែម្តង។
ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយសាច់ញាតិ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ប៉ុន្តែដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំង ទើបត្រូវបានក្រុមគ្រូពេទ្យសម្រេចចិត្តបញ្ជូនបន្តទៅធ្វើការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ហើយជុំវិញករណីនេះដែរ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងដាំដុះក្បែរតំបន់ព្រំដែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីនដែលនៅសេសសល់ក្នុងដីពីសម័យសង្គ្រាម៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print