បាត់ម៉ូតូភ្ញៀវនៅហាងកាហ្វេសុខសាន្ត២សំអាងលើស្លាកសញ្ញាមិនទទួលខុសត្រូវជាលទ្ធផលព្រមសងពាក់កណ្តាល

ចែករំលែក៖

ភ្នំពេញ៖ តាមធម្មតាគេតែងតែសង្កេតឃើញហាងសាច់អាំង ហាងកាហ្វេ គុយទាវតូចធំ ក្នុងរាជធានីគ្រប់កន្លែងសសេរថា បាត់ម៉ូតូមិនទទួលខុសត្រូវ សសេរបែបនេះក៏មានការរិះគន់ថា នេះគ្រាន់តែលេសរបស់ម្ចាស់ហាង ក៏ប៉ុន្តែហាងខ្លះសសេរដូច្នេះផងដែរតែមានអ្នកយាមកឹបសំបុត្រ និងចាក់ក្រវ៉ាត់ត្រឹមត្រូវ ហើយនៅពេលម្ចាស់យានយន្តខ្លះធ្វើបាត់សំបុត្រឬកូនសោ វិញនោះសន្តិសុខហាងមិនអនុញ្ញាតឲ្យចេញឡើយ រហូតដល់ពេលខ្លះក៏មានការជជែកតឹងសសៃរកស្ទើរផ្ទុះហិង្សាក៏មានផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បុរសម្នាក់បានមកប្តឹងសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យជុំវិញបញ្ហាបាត់ម៉ូតូរបស់ខ្លួននៅហាងកាហ្វេសុខសាន្ត២ ខណៈដែលខ្លួនចូលផឹកកាហ្វេ។ ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ណុប ចំរើន អាយុ២៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយនៅម្តុំទួលទំពូង មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ណុប ចំរើន បាននិយាយថា មុនពេលកើតហេតុខ្លួនបានចេញពីផ្ទះនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ហើយក៏ចូលផឹកកាហ្វេនៅហាងសុខសាន្ត២ ដែលមានទីតាំងនៅក្បែរសាលាប៊ែលធីខាងត្បូងសាលា ហើយនៅពេលខ្លួនចូលហាងកាហ្វេអ្នករៀបចំម៉ូតូបានប្រាប់ថា មិនបាច់ចាក់សោ.កម៉ូតូទេ ហើយគេក៏មិនបានឲ្យសំបុត្រផ្ញើម៉ូតូអ្វីដែរ បន្ទាប់មកខ្លួនក៏ដើរចូលហាងអង្គុយផឹកកាហ្វេ។ ណុប ចំរើន ក៏បានបញ្ជាក់បន្ថែមថា ប្រហែលម៉ោងជិត៩ព្រឹកថ្ងៃដដែល ខ្លួនក៏ដើរចេញមកយកម៉ូតូតែមិនឃើញ។ ភ្លាមនោះអ្នកយាមម៉ូតូ និយាយប្រាប់ខ្លួនថា ឃើញគេយកម៉ូតូនោះចេញទៅប្រហែល១០នាទីមុននេះ ស្មានតែមិត្តភក័្តរបស់ខ្លួន។ ណុប ចំរើន និយាយថា ម៉ូតូរបស់ខ្លួនមានម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BQ-3693។

ដោយឡែកម្ចាស់ហាងក៏បានបញ្ជាក់លើកឡើងថា ហាងរបស់ខ្លួនបានសសេរស្លាកសញ្ញាដាក់នៅជញ្ជាំងហើយថា បាត់ម៉ូតូមិនទទួលខុសត្រូវ។ ទោះបីជាយ៉ាងនេះក្តីសមត្ថកិច្ចក៏បានស្តីបន្ទោសម្ចាស់ហាងថា មិនអាចសំអាងលើស្លាកសញ្ញាប៉ុណ្ណឹងអាចរួចខ្លួនបាននោះទេ។ ជាលទ្ធផលម្ចាស់ហាងកាហ្វេសុខសាន្ត២ ដែលមានទីតាំងនៅបណ្តោយផ្លូវ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏បានឯកភាពសងថ្លៃម៉ូតូពាក់កណ្តាលទៅម្ចាស់ម៉ូតូវិញចំនួន៤៥០ដុល្លា ដើម្បីបញ្ចប់រឿង៕

img_8872 img_8871

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print