អ្នកឯកទេសវិភាគលោកខាងលិច លោក Loren Thompson បានវិភាគលើសារព័ត៌មាន Forbes ថា មូលហេតុ៥យ៉ាងដែលអាមេរិកនឹងបរាជ័យបើមានសង្គ្រាមជាមួយរុស្សី ។
កម្លាំងទាហ៊ានរុស្ស៊ីត្រូវបានប្រទេសជាច្រើននៅជុំវិញពិភពលោកចាត់ទុកថា ឈរលំដាប់ទីពីរនៅលើពិភពលោកបន្ទាប់ពីអាមេរិក ប៉ុន្តែពេលនេះមានការផ្លាស់ប្តូរ ដោយលោកខាងលិចចាត់ទុកថា កម្លាំងប្រដាប់អាវុធរុស្ស៊ីមិនចាញ់អាមេរិកឡើយនាពេលបច្ចុប្បន្ន។ អ្នកឯកទេសរុស្ស៊ី បានបញ្ជាក់ថា «យើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីក្លាយជាប្រទេសមហាអំណាចយោធាទីមួយលើលោក»។
ខាងក្រោមនេះជាហេតុផល៥យ៉ាងថា ហេតុអ្វីបានជាអាមេរិកបរាជ័យបើមានសង្គ្រាមកើតឡើងជាមួយរុស្ស៊ី? ដែលអ្នកវិភាគ Loren Thompson បានលាតត្រដាងនៅលើសារព័ត៌មាន Forbes។
១-រុស្ស៊ីមានភូមិសាស្ត្រដែលពិបាក់វាយលុក
ព្រំដែនរុស្ស៊ីបច្ចុប្បន្នស្ថិតនៅជ្រៅជាងកាលព្រំដែនសម័យស៊ូវៀត ដូច្នេះទាហ៊ានរុស្ស៊ីអាចដាក់ពង្រាយបាននៅគ្រប់ទិសទី ទាំងនោះហើយអាចធ្វើឲ្យទាហ៊ានជំនួយរបស់អាមេរិកពិបាក់ចូលគៀកបើមានសង្គ្រាមកើតឡើង។ ក្រៅពីនេះសម្ព័ន្ធមិត្តយោធារបស់រុស្សីកាន់តែច្រើនឡើង ពិសេសនៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ និងបាលទិចខាងជើង។ ចំណែកនៅដែនសមុទ្រខ្មៅ និងសមុទ្របាលទិច ទាហ៊ានអាមេរិកចាំបាច់ត្រូវតែឆ្លងកាត់នៅដៃសមុទ្រតូចទើបចូលដល់គោលដៅ ដោយឆ្លងកាត់នៅគ្រោះថ្នាក់ជាច្រើន ។ តំបន់ខាងលើស្ថតិនៅក្នុងភូមិសាស្ត្ររបស់រុស្ស៊ី ហើយរុស្ស៊ីបានដាក់កម្លាំងនៅទីនោះជាច្រើន មានប្រៀបទៅលើអាមេរិកទាំងស្រុង។ ដូច្នេះការដែលអាមេរិកយកឈ្នះគឺជារឿងមួយដ៏លំបាក់បំផុត ។ ដូច្នេះភូមិសាស្ត្ររបស់រុស្ស៊ីគឺជារនាំងដ៏រឹងមាំក្នុងការការពារទឹកដីរុស្ស៊ីគងវង់បាន។
២-អាមេរិកមិនទាន់ត្រៀមខ្លួនសម្រាប់ប្រឈមមុខជាមួយដៃគូមានកម្លាំងប្រហែលគ្នា
នៅតំបន់អឺរ៉ុប អាមេរិកមានកងពលពីរបានដាក់ពង្រាយនៅទីនោះ ដើម្បីទប់ស្កាត់កម្លាំងទាហ៊ានរុស្ស៊ី ។ បច្ចុប្បន្នដោយសារតែរុស្ស៊ីមានឥទ្ធិពលកាន់តែខ្លាំងអាមេរិកមានគម្រោងដាក់កងពលទី៣បន្តទៀត តែមិនអាចធ្វើទៅរួចដោយសារតែខ្វះសម្ភារៈយោធា ដូចជាប្រព័ន្ធការពារដែនអាកាស ឧប្បករណ៍ធ្វើសង្គ្រាមបណ្តាញជាដើម។ តាំងពីដើមមកកម្លាំងទាហ៊ានអាមេរិកធ្លាប់តែធ្វើសង្គ្រាមជាមួយសត្រូវដែលមានភាពទន់ខ្សោយជាងខ្លួនឆ្ងាយ ជាការងាយស្រួលបំផុតសម្រាប់អាមេរិក ។ ប៉ុន្តែអាមេរិកមិនដែលធ្វើសង្គ្រាមជាមួយសត្រូវដែលមានកម្លាំងប្រហាក់ប្រហែលខ្លួននោះឡើយ ដូចជាប្រទេសរុស្ស៊ីជាដើម។ ចំណុចទាំងនោះហើយដែលអាចធ្វើឲ្យអាមេរិកបរាជ័យក្នុងសង្គ្រាម។ ចំណែកប្រទេសរុស្ស៊ីវិញបានត្រៀមលក្ខណសម្រាប់ប្រឈមមុខជាមួយអាមេរិកជានិច្ចចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។
៣-ការដាក់ពង្រាយកម្លាំង អាវុធយុទ្ធសាស្ត្រ
ថ្នាក់ដឹកនាំអាមេរិកចូលចិត្តពឹងផ្អែកទៅលើកម្លាំងទាហ៊ានជើងទឹករបស់ខ្លួនជាមួយនិងយន្តហោះចម្បាំងដែលបំពាក់កាំជ្រួចមីស៊ីល Tomahawk ។ ប៉ុន្តែក្នុងករណីមានសង្គ្រាមជាមួយរុស្ស៊ីអាមេរិកមិនអាចប្រើប្រាសសម្ភារសឹកទាំងនោះទៅលើរុស្ស៊ីបានឡើយ ដោយសារតែរុស្ស៊ីមានប្រព័ន្ធការពារយ៉ាងល្អនឹងទំនើបបំផុត លើកលេងតែតំបន់ភាគខាងកើតដែលមិនមានមីស៊ីលការពារ។
ប្រសិនបើអាមេរិកវាយប្រហារចូលតាមតំបន់សមុទ្រភាគខាងជើងជាទីកន្លែងមានទីតាំងយោធា Kaliningrad និង ភាគខាងត្បូងដែលមានទីតាំង Sevastopol អាមេរិកមិនហ៊ានប្រថុយគ្រោះថ្នាក់នោះឡើយ។ ដូច្នេះបើអាមេរិកប្រហែសបន្តិចនោះនឹងត្រូវបាត់បង់កម្លាំងជាច្រើន។
៤-សម្ព័ន្ធមិត្តមិនច្បាស់លាស់
នៅក្នុងកម្លាំងណាតូគឺមាន២ភាគ៣ នៃកម្លាំងរបស់អាមេរិក។ ប្រសិនបើមានសង្គ្រាមកើតឡើង កម្លាំង១ភាគ៣របស់ណាតូ គឺមិនបានគិតដល់ដោយសារតែ បើកម្លាំងដែលនៅសេសសល់នោះត្រូវចូលរួមក៏មិនដឹងថា ចូលរួមបែបណាឡើយ។ មួយវិញទៀតផ្ទៃក្នុងរបស់ណាតូពេលនេះកំពុងតែមិនចុះសម្រុងនិងគ្នាលើបញ្ហាមួយចំនួន ដោយមានការបែកចែកបក្សពួកទៀតផង។ នៅក្នុងនោះប្រទេសដែលមានកម្លាំងទាហ៊ានខ្លាំងដូចបារំាងនិងអាល្លឺម៉ង់ មិនចង់ប្រឈមមុខជាមួយរុស្ស៊ីឡើយ ។
៥-អាវុធយុទ្ធសាស្ត្រ
រដ្ឋធានីរបស់ប្រទេសលោកខាងលិច អឺរ៉ុប ស្ថិតនៅក្នុងគោលដៅនៃកាំជ្រួចមីស៊ីលរបស់រុស្ស៊ី ចំណែកអាមេរិកវិញនៅឯនាយសមុទ្រ ហើយអាវុធរុស្ស៊ីពិបាកវាយលុកចូលអាមេរិក ដូច្នេះប្រទេសអឺរ៉ុបមិនប្រាកដិថា និងជួយអាមេរិកវាយរុស្ស៊ីនោះឡើយ បើមិនដូច្នោះទេ អឺរ៉ុបក្លាយទៅជាផ្ទាំងស៊ីបជំនួសអាមេរិក។
ដោយមូលហេតុខាងលើលោក Loren Thompson បានបញ្ជាក់ថា កម្លាំងរបស់អាមេរិក នៅអឺរ៉ុបនឹងត្រូវរុស្ស៊ីផ្តួលរំលំ បើមានសង្គ្រាមកើតឡើង។ លោកបានដាក់សំនួរទៅកាន់អាមេរិកថា តើអាមេរិកមានវិធានការបែកណា បើមានសង្គ្រាមជាមួយរុស្ស៊ីនោះ?
ការលើកឡើងរបស់លោក Loren Thompson ចំពេលដែលអាមេរិកនិងរុស្ស៊ីកំពុងប្រឈមនិងបញ្ហាជាច្រើនផ្នែកយោធា ហើយប្រទេសទាំងពីរអាចផ្ទុះសង្គ្រាមនឹងគ្នាក្នុងពេលអនាគត់ ប្រសិនបើអាមេរិកបង្ខំឲ្យរុស្ស៊ីដើរចូលផ្លូវទល់នោះ។ នៅពេលនេះរុស្ស៊ីកំពុងតែអត់ធ្មត់ស៊ូទាំងនិងការដាក់ទណ្ឌកម្មរបស់អាមេរិកលើវិស័យសេដ្ឋកិច្ច ដោយត្រូវខាតបង់រាប់រយពាន់លានដុល្លារ។
ចំណែករុស្ស៊ីវិញដ៏ដូចគ្នាប្រសិនបើ មានសម្ថភាពនោះប្រាកដជាមិនទុកឲ្យអាមេរិកធ្វើអ្វីតាមអំពើចិត្តមកលើខ្លួននោះឡើយ។ ពេលនេះរុស្ស៊ីបានត្រឹមតែទប់ទល់ជាមួយអាមេរិកប៉ុណ្ណោះនៅក្នុងប្រទេសរបស់ខ្លួនមិនទាន់អាចវាយប្រហារទៅលើអាមេរិកបានឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី