ម្ចាស់ផ្ទះជួល ផ្ទះសំណាក់ រីស៊ត និងសណ្ឋាគារ មេត្តាជ្រាបថា ពាក់ព័ន្ធនឹងការជួលទីតាំងស្នាក់នៅឲ្យជនបរទេសទាំងអស់ត្រូវសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តស្ទឹងត្រែង ដែលជាម្ចាស់ផ្ទះជួល ផ្ទះសំណាក់ រីស៊ត និងសណ្ឋាគារ មេត្តាជ្រាបថា ពាក់ព័ន្ធនឹងការជួលទីតាំងស្នាក់នៅឲ្យជនបរទេសទាំងអស់ត្រូវត្រួតពិនិត្យរាល់លិខិតឆ្លងដែនទាំងអស់ នៃជនបរទេសដែលមានបំណងជួលសំរាប់ស្នាក់នៅ នឹងត្រូវរាយការណ៍ មកអាជ្ញាធរដែលគ្រប់គ្រងមូលដ្ឋាន នៃទីតាំងអគាររបស់បងប្អូន និងហាមឃាត់ជាដាច់ខាតពាក់ព័ន្ធទៅនឹង  Online Scams ។  សូមសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងការផ្តល់ព័ត៌មានពេលប្រទះឃេីញ ឬមានការសង្ស័យចំពោះជនបរទេសដែលរស់នៅប្រមូលផ្តុំ ។

📞 សូមទំនាក់ទំនងតាមរយ:ទូរស័ព្ទលេខ

– លោក ស្នងការរង                              :  097 999 9068 

– លោក នាយការិយាល័យ                    :  088 799 9961 

– អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង      :  097 778 0195 

– អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ :  097 778 0196 

– អធិការដ្ឋាននគរបាលស្រុកសៀមបូក     :  097 778 0197 

– អធិការដ្ឋាននគរបាលស្រុកសេសាន      :  097 778 0198 

– អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង    :    097 778 0199 

– អធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ :097 766 6985

រាល់ការរាយការណ៍ របស់ប្រជាពលរដ្ឋ ត្រូវបានរក្សាទុកជាការសម្ងាត់ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print