រថយន្តដឹកទំនិញបេីកគេចពីរថយន្តនិងម៉ូតូជ្រុលទៅបុកគូទរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងទៀតគាបតៃកុងជាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសគាបជាប់ក្នុងកាប៊ីនរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះយកចេញមកវិញបន្ទាប់ពីបេីករថយន្តដឹកទំនិញគេចពីរថយន្តកុងតឺន័រមួយគ្រឿងនិងម៉ូតូក៏ជ្រុលទៅបុកគូទរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅគល់ស្ពានអាកាសល្បឿនលឿន ផ្លូវវិមានឈ្នះ= ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 3A-5100 បេីកយឺតៗលេីផ្លូវវិមានឈ្នះ=ឈ្នះ ក្នុងទិសដៅពីត្បូងទៅជេីង។ បន្ទាប់មកស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-0148 ធ្វេីដំណេីរមកពីក្រោយដោយមានរថយន្តកុងតឺន័រមួយគ្រឿងទៀតបេីកបត់ឆ្លងផ្លូវ និងមានម៉ូតូ២គ្រឿងទៀតនៅខាងមុខ ធ្វេីឲ្យរថយន្តដឹកទំនិញគេចមកខាងស្តាំជ្រុលទៅបុកគូទរថយន្តសណ្តោងរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យគាបតៃកុងជាប់ក្នុងកាប៊ីនរងរបួសជេីង។ 

ប្រភពដដែលបានបន្តថា បន្ទាប់មកបងប្អូនប្រជាពលរដ្ឋបានជួយគាស់យកតៃកុងចេញមកវិញ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ 

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print