បុរសអ្នកភូមិទៅរក​កាប់អុស និងបេះបន្លែ​ក្នុងព្រៃ​ ស្រាប់តែប្រទះ​ឃើញ​កាំភ្លើងចាស់១ដើម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ កាំភ្លើង​ស៊េរី​ចាស់​១ដើម​ម៉ាក​(CKC) ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ខណៈ​ដែល​ប្រជាពលរដ្ឋ​រូប​នោះ​ចេញ​ទៅ​កាប់​អុស​និង​បេះ​បន្លែ​ហើយ​ក៏​ប្រទះ​ឃើញ​រាយការណ៍​ជូន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​។

ការ​ប្រទះ​ឃើញ​កាំភ្លើង​វែង​មួយ​ដើម​កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ នៅ​ក្នុង​ព្រៃ​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​តា​កន ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យដឹង​ថា​នៅ​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ខាត់ សំរិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្នោត​ព្រែក ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច បាន​ប្រទះ​ឃើញ កាំភ្លើង​ចំនួន​០១​ដើម ម៉ាក​CKC (​ស៊េរី​ចាស់​) គ្មាន​គ្រាប់ គ្មាន​លេខ នៅ​ក្នុង​ព្រៃ​ស្ថិត​នៅ​ភូមិ​ក្រាំង​តា​កន ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ពេល​ដែល​ខ្លួន​កំពុង​ដើរ​រក​កាប់​អុស និង​ដើរ​រក​បេះ​បន្លែ (​ព្រះ​ស្វា​) ក៏​ប្រទះ​ឃើញ​និង​បាន​ត្រឡប់​មក​ផ្ទះ​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ទៅ​យក​កាំភ្លើង​នោះ​។

...

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ដឹង​ថា ចំពោះ​អាវុធ​(​កាំភ្លើង CKC)​ខាងលើ​នគរបាល​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តាំង​ស្យា នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​បណ្ដោះអាសន្ន​៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print