យោធាអាមេរិកបានវាយប្រហារជាថ្មីលើគោលដៅទីតាំងមីស៊ីល​ និង​ទូកដាក់មីនរបស់អ៊ីរ៉ង់​នៅភាគខាងត្បូង​

ចែករំលែក៖

អន្តរជាតិ​៖​ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក​ បាននិយាយថា​ យោធាអាមេរិកបានចាប់ផ្តើមការវាយប្រហារថ្មីលើភាគខាងត្បូងអ៊ីរ៉ង់ ដោយកំណត់គោលដៅទីតាំងមីស៊ីលអ៊ីរ៉ង់ និងទូកដែលព្យាយាមដាក់មីន។

យោងតាម​បញ្ជាការកណ្តាលសហរដ្ឋអាមេរិក​ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារត្រូវបានធ្វើឡើងក្នុងការការពារខ្លួន និង​​ដើម្បីការពារកងទ័ពរបស់ខ្លួន​ពីការគំរាមកំហែងបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់។​ ​​

អ្នកនាំពាក្យបញ្ជាការកណ្តាលបាននិយាយថា យោធាអាមេរិក បន្តការពារកងកម្លាំងរបស់ខ្លួន​ ខណៈ ប្រើប្រាស់ការអត់ធ្មត់ក្នុងអំឡុងពេលបទឈប់បាញ់ដែលកំពុងបន្ត។​

ការវាយប្រហារទាំងនេះបានកើតឡើង ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqai បាននិយាយថា មានវឌ្ឍនភាពមួយចំនួនក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ “មិនទាន់មកដល់ទេ”។

អ៊ីរ៉ង់មិនទាន់ឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ គេ​​មិនច្បាស់ថា តើការវាយប្រហារ​​​ថ្មីនេះ​ នឹងមានផលប៉ះពាល់អ្វីខ្លះទៅលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។​

សូមជម្រាបជូនថា​ កាលពី​ចុងសប្តាហ៍នេះ លោក​​ប្រធានាធិបតី Donald Trump បានលើកឡើងថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងមួយហើយ ប៉ុន្តែក្រោយមកបាននិយាយថា លោកបានណែនាំក្រុម​អ្នកចរចាកុំប្រញាប់ប្រញាល់ធ្វើ​កិច្ចព្រមព្រៀង៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print