ភាពជាដៃគូអភិវឌ្ឍដ៏រឹងមាំ និងដ៏ជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងវិស័យទេសចរណ៍កម្ពុជាឱ្យប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ទស្សនៈកម្រិតថ្នាក់រដ្ឋមន្រ្តីជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំលោកស្រី Lisa Wright នាយកប្រតិបត្តិប្រចាំតំបន់អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី​រដ្ឋមន្រ្តីក្រសួងនានា​ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦​ (កម្មវិធីជំនួបកិច្ចពិភាក្សាជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី២៨ ឆ្នាំ២០២៦)។

 

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ លោករដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថ្នាក់ដឹកនាំរបស់ធនាគារនេះ ដែលតែងតែគំាទ្រ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិទាំងអស់ចាប់តាំងពីអាណត្តិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ 

លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះភាពជាដៃគូជាពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយនឹងក្រសួងទេសចរណ៍កន្លងមកដែលបានសម្រេចដោយជោគជ័យនូវគម្រោងអភិវឌ្ឍដ៏មានសារៈសំខាន់ជាច្រើន សម្រាប់បម្រើវិស័យអេកូទេសចរណ៍ ការបង្កើតការងារ និងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្នភាព ជាក់ស្តែងគឺកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ដែលត្រូវបានបើកសម្តោធដាក់ឱ្យប្រើប្រាស់ដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

...

ហើយថ្មីៗ នេះ ក្រសួងទេសចរណ៍ ក៏បានទទួលនូវគម្រោងអភិវឌ្ឍន៍ថ្មីបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងជួយវិស័យទេសចរណ៍ពិសេសៗ និងក្នុងទំហំទឹកប្រាក់ដ៏ច្រើន ដែលនឹងជួយស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្តសំខាន់ៗ ដែលជាគោលដៅទេសចរណ៍ សម្រាប់ជួយជំរុញជីវភាព និងបង្កើតការងារនៅនឹងកន្លែង និងការអភិរក្សតំបន់បន្ថែមទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print