តាមបញ្ជាគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានត្រួតពិនិត្យចំនួន ៣ខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោមការបញ្ជាដឹកនាំដោយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ  បានបញ្ជារឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានជាមួយគ្នានោះដែរកម្លាំងបានចុះត្រួតពិនិត្យ៣ខណ្ឌ ។ 

សូមជម្រាបថា ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលរងរាជធានីភ្នំពេញ៣រូប មានលោក ហ៊ុន សុរិទ្ធី លោក ឯក ឃុន ឌឿន លោក អឹម រ៉នហាស្សាន់ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ តំណាង លោក   ជួន ណារិន្ទ មាន ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង លោកឧត្តមសេនីយ៍ទោ ញ៉ុងរស់មេត្តា លោកឧត្តសេនីយ៍ត្រី ស ថេន លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត និងការមានសម្របសម្រួលពីលោក សេង ហៀង និងលោក សេង រិទ្ធី ព្រះរាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះ ត្រួតពិន្យចំនួន៣ខណ្ឌ មានខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ និង ខណ្ឌឫស្សីកែវ  

ទីតាំងទី១៖ ខណ្ឌសែនសុខ៖ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី បានរកឃើញជនជាតិចិន ៣២នាក់(គ្មានលិខិតឆ្លងដែន១៧នាក់ , សង្ស័យលិខិតឆ្លងដែនក្លែងក្លាយ០១នាក់)ជនជាតិម៉ាឡេស៊ី ០១នាក់

ជនបរទេសទាំង៣៣នាក់ រត់ពួនអំឡុងពេលសមត្ថកិច្ចចុះត្រួតពិនិត្យ (មិនសហការជាមួយសមត្ថកិច្ច និង ស្នាក់នៅដោយខុសច្បាប់) ។

ទីតាំងទី២៖ខុនដូរ SKY TREE អគារA , B , C ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ  

     បានរកឃើញជនជាតិចិន ០១នាក់ ពាក់ព័ន្ធបទល្មើស Online Scams) ខុសច្បាប់ ក្រោមរូបភាពអូសទាញវិនិយោគខុសច្បាប់ ។

      សម្ភារៈ

          .កុំព្យូទ័រ All IN ONE ចំនួនសរុប ០៤គ្រឿង

          .កុំព្យូទ័រយួដៃ Laptop ចំនួនសរុប ២១គ្រឿង

          . ទូរស័ព្ទដៃ ចំនួនសរុប ១០៤គ្រឿង

          . លិខិតឆ្លងដែនសញ្ជាតិ០៩ក្បាល 

ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

      បានរកឃើញ

          .ជនជាតិចិន ១៦នាក់

          .ជនជាតិចិនតៃវ៉ាន់ ០១នាក់ 

          . ជនជាតិស្រីលង្កា០៩នាក់ (ស្រី០៤នាក់)

          .ជនជាតិឥណ្ឌា ០១នាក់

          .ជនជាតិប៉ាគីស្ថាន ០៤នាក់ (ស្រី០១នាក់)

        ស្នាក់នៅដោយខុសច្បាប់ និងលើសទិដ្ឋាការ ។

 ទីតាំងទី៣៖ផ្ទះលេខ៧៧ ផ្លូវS-02 បុរីប៉េងហួត ភូមិស្វាយតាអុក សង្កាត់វាលស្បូង ខណ្ឌច្បារអំពៅ

        បានរកឃើញជនជាតិចិន ចំនួន២០នាក់ (គ្មានលិខិតឆ្លដែនចំនួន១០នាក់ )ជាទីតាំង ជនបរទេសប្រមូលផ្តុំស្នាក់នៅដោយខុសច្បាប់ ។

 សម្ភារៈវត្ថុតាងសង្ស័យប្រព្រឹត្តបទល្មើស និងជនសង្ស័យជាជនបរទេសទាំងអស់ខាងលើ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print