រថយន្តព្រុសបេីកបុកឡាំប្រឺតាត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បេីក រថយន្ដ TOYOTA Prius ជ្រុលបុកឡាំប្រឺតាត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យម្ចាស់ឡាំប្រឺតារងរបួសធ្ងន់និង នារី ជា ភ្ញៀវ រងរបួស ស្រាល រួច រថយន្ដ បម្រុង បេីក រត់ គេច ខ្លួនន តែ ត្រូវ បាន ប្រជាពលរដ្ឋ ដេញ តាម ឃាត់ ។

ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលាម៉ោង ១២:៥០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ព្រះ នរោត្ដម កែង ផ្លូវ ២១៤ សង្កាត់ បឹង រាំង ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីហេតុគេបានឃេីញបុរសម្នាក់បេីកបរឡាំប្រឺតាដឹកភ្ញៀវម្នាក់ធ្វេីដំណេីរតាមបណមតោយផ្លូវលេខ២១៤ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ បេីក រថយន្ដ TOYOTA Prius ពណ៌ប្រផេះ ពាក់ ផ្លាក លេខ ភ្នំពេញ 2BZ-5873 បេីក ក្នុង ល្បឿនលឿន តាមបណ្តាយផ្លូវព្រះនរោត្តម ក៏ជ្រុលបុកឡាំប្រឺតាពេញទំហឹងបណ្តាលឲ្យ ម្ចាស់ កង់ បី រងរបួស ធ្ងន់ និង នារី ជា ភ្ញៀវ រងរបួស ស្រាល រួច រថយន្ដ បម្រុង បេីក រត់ គេច ខ្លួនន តែ ត្រូវ បាន ប្រជាពលរដ្ឋ ដេញ តាម ឃាត់ ។

ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វេការវាស់ វែង យក រថយន្ដ និង ឡាំប្រឺតា ទៅ រក្សា ទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print