រដ្ឋបាលក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហ ស្រាវជ្រាវ និងបង្រ្កាបពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)២ទីតាំង ឃាត់ ជនសង្ស័យ ៦០ នាក់

ចែករំលែក៖

ខេត្តស្វាយរៀង:រដ្ឋបាលក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហ ស្រាវជ្រាវ និងបង្រ្កាបពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ២ទីតាំង ឃាត់ ជនសង្ស័យទាំង ៦០ នាក់រួមទាំងវត្ថុតាងមួយចំនួន។

សមត្ថកិច្ចនគរបាលបានអោយដឹងថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុង ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុង ដឹកនាំកម្លាំងក្រុង បានចុះធ្វើរដ្ឋបាលចំហ ស្រាវជ្រាវ និងបង្រ្កាបពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ទីតាំងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ដោយជាលទ្ធផល ក្រុមការងារបានរកឃើញពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ទាំង ២ ទីតាំង និងបានឃាត់ខ្លួនមនុស្ស និងវត្ថុតាង រួមមាន៖

១. អគាររបស់លោក ម៉ុក សម្បត្តិ ឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥ នាក់​ (ស្រី ៨ នាក់) មាន ២ សញ្ជាតិ និងវត្ថុតាងមួយចំនួន រួមមាន៖ជនជាតិ វៀតណាម = ៤៣ នាក់ (ស្រី ៨ នាក់)

ជនជាតិ ចិន = ២ នាក់ (ប្រុស)កុំព្យូទ័រលើតុ CPU = ១ គ្រឿងកុំព្យួទ័រយួរដៃ = ២៨ គ្រឿងទូរសព្ទដៃចម្រុះ = ២១៨ គ្រឿងសម្ភារមួយចំនួន។

២. ផ្ទះល្វែង (SH03) របស់លោក តាន់ ឆៃហួត៖ ឃាត់មនុស្សចំនួន ១៥ នាក់ ជនជាតិ វៀតណាម និងវត្ថុតាង រួមមាន៖ ជនជាតិ វៀតណាម = ១៥ នាក់ (ស្រី ៥ នាក់)

កុំព្យូទ័រ (All in 1) = ២៨ គ្រឿងកុំព្យូទ័រយួរដៃ = ១ គ្រឿង ទូរសព្ទដៃចម្រុះ = ១៦ គ្រឿង

សម្ភារមួយចំនួន។

...

ជនសង្ស័យទាំង ៦០ នាក់ និងវត្ថុតាងទាំងអស់នេះ ត្រូវសមត្ថកិច្ច រក្សាទុកនៅទីតាំងកើតហេតុដដែល ដើម្បីបន្តតាមច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print