សមត្ថកិច្ចចម្រុះបង្ក្រាបសកម្មភាពដឹកជញ្ជូនបារីខុសច្បាប់ឆ្លងដែន

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យៈសមត្ថកិច្ចចម្រុះបើកប្រតិបត្តិការបង្ក្រាបករណីលួចដឹកជញ្ជូនបារីខុសច្បាប់ឆ្លងដែនមួយបានកើតឡើងនាល្ងាចម៉ោង១៩នុង៤៣នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចច្រករបៀង ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ។

​ប្រភពព័ត៌មានពីសមត្ថកិច្ចៈបានឱ្យដឹងថា ក្រុមឈ្មួញខិលខូចបានលួចដឹកជញ្ជូនបារីជាច្រើនការ៉ុង ចេញពីស្រុកសំពៅលូន ឆ្ពោះមកកាន់ព្រំដែនស្រុកម៉ាឡៃ ដើម្បីនាំចេញទៅក្រៅប្រទេស(ថៃ)។ នេះគឺជាជើងលើកទី៥ ហើយ ដែលបង្ហាញឱ្យឃើញថា ក្រុមឈ្មួញនៅតែបន្តប្រថុយប្រថាន យ៉ាងសកម្មបន្ទាប់ពីព្រំដែនត្រូវបានបិទ ។ 

​ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ លោកស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ សហការជាមួយ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ និងកម្លាំងយោធាពីកងពលតូចលេខ ៥១ និងលេខ ៥៣  ដោយសារតែខ្លាចកម្លាំងសមត្ថកិច្ច ក្រុមកម្មករដឹកជញ្ជូនបានរត់គេចខ្លួនបន្សល់ទុកម៉ូតូ៦គ្រឿងនិងវត្ថុតាងបារីជាច្រើនការ៉ុង និង ២០ ប៊ិចនៅនឹងកន្លែងជិតមាត់អូរព្រំដែន។

​បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីតាមស្វែងរកមេខ្លោងដែលនៅពីក្រោយខ្នងជើងទី៥ នេះមកផ្ដន្ទាទោសតាមច្បាប់។ប្រភពពីឈ្មួញមិនបញ្ចេញឈ្មោះប្រាប់ថាៈតំបន់ស្រុកម៉ាឡៃគីជាទីតាំងភូមិសាស្ត្រមួយសំរាប់ឈ្មួញរកស៊ីឆ្លងដែនគ្រប់ទំរង ដូចជាដឹកមនុស្សខុស្សច្បាប់ឆ្លងដែន ឈើក្រញូង គោជ្រូកមាន់ទាទំនិញគ្រប់ប្រភេទរួមម៉ូតូ រថយន្តជាដើមនាពេលកន្លងមក ខណៈប្រទេសទាំងពីរមិនទាន់មានជម្លោះព្រំដែន រហូតមកដល់ពេលដែលមានជម្លោះព្រំដែនព្រមទាំងប្រមុខកម្ពុជាឲ្យរឹតបន្តឹងបញ្ហាព្រំដែនក៏នៅមានក្រុមឈ្មួញឈ្លាតឱកាស់លបលួចនាំទំនេញគេចពន្ធចេញចូលដដែល។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print