ផ្អើលប្រទះឃើញសាកសពបុរសម្នាក់ហើមអណ្ដែតទឹក​ជាប់កំប្លោក ក្រោយបាត់ខ្លួនមួយថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖មានការ​ភ្ញាក់ផ្អើល​មួយ​ ដោយសារ​គេ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ហើម​អណ្ដែត​ទឹកជាប់​និង​កំប្លោក នៅ​ចំណុច​ទំនប់​បារាំង ស្ថិត​នៅ​ភូមិ​ផ្សារឆ្នាំង​ សង្កាត់​ផ្សារឆ្នាំង​ ខេត្ត​កំពង់ឆ្នាំង​  ។ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ ខែឧសភា ឆ្នាំ​២០២៦ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ដោយ​ត្រូវ​តាម​ការ​បំភ្លឺ​របស់​សាក្សី និង​ការ​បំភ្លឺ​របស់ ប្អូនបង្កើត​របស់​សព​ខាងលើ ដែល​មានឈ្មោះ សៀង ចាន់​ណា អាយុ​៣៩​ឆ្នាំ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវជា​បង​ទី​២ ដែល​បាន​បាត់បង់​ជីវិត​មានឈ្មោះ សៀង សុភាព អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារ​ឆ្លាំង​ ក្រុង​កំពង់ឆ្នាំង ។​

ប្រភពបន្តថា បង​របស់​គាត់ ចូល​ចិត្ត​ផឹកស្រា​នៅ​លើ​ទំនប់​បារាំង​ជា​រៀងរាល់ថ្ងៃ ពេល​ខ្លះ​​អង្គុយ​មើល​គេ​បង់​សំណាញ់​លើ​ខ្នង​ទំនប់ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ ឧសភា​ បង​របស់​គាត់​មក​អង្គុយ​ផឹកស្រា​លើ​ទំនប់​បារាំង​ដូច​សព្វដង ប៉ុន្តែ​មិន​បានឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ។ លុះ​រសៀល គាត់​មុខ​រក​ក៏​មិនឃើញ ។ សាក្សី​១រូប​ទៀត​បំភ្លឺ​ថា នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី ២៦ខែ ឧសភា ​គាត់​ឃើញ​ជន​រង​គ្រោះ​អង្គុយ​មើល​គេ​បង់​សំណាញ់​នៅ​លើ​ទំនប់​បារាំង​ដែរ ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ ។

...

ក្រោយ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​នគរបាល​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print