ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជម្លោះពាក្យសំដី រវាងលោកគ្រូ អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី បង្រៀនថ្នាក់ ទី២ ត្រូវបានដោះស្រាយបញ្ចប់រួចហើយ ។
ក្រោយពីបានឃើញការបង្ហោះនៅលើបណ្តាញសង្គមពីសកម្មភាព រវាងលោកគ្រូ អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី បង្រៀនថ្នាក់ទី២ (ខ) ដោយមានការសម្របសម្រួល របស់លោក សឺង ឈុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកគ្រូអ្នកគ្រូ សមាជិកក្រុមប្រឹក្សាសង្កាត់ និងនាយរងប៉ុស្តិ៍រដ្ឋបាលព្រែកឯង ភាគីទាំងពីរបានឯកភាពគ្នា នូវចំណុចមួយចំនួនដូចខាងក្រោម ៖
១. ភាគីទាំងពីរព្រមបញ្ចប់រឿងរាល់ការប៉ះពាល់ពាក្យសម្ដីគ្នាដែលនាំអោយកើតមានរឿង
២. ភាគីខ ព្រមលុបវីដេអូសកម្មភាពដែលបានបង្ហោះក្នុងបណ្តាញសង្គម
៣. ភាគីខ ព្រមដកពាក្យបណ្តឹងទាំងអស់ដែលបានដាក់
៤. ភាគីទាំងពីរប្តេជ្ញាចិត្តឈប់រំលឹកនុវរឿងដែលបានកើតឡើងហើយ យកមកនិយាយដែលជាហេតុនាំ អោយកើតជារឿងដដែលៗ ។
ភាគីទាំងពីរបានទទួលយកការណែនាំសម្របសម្រួល ពីលោក សឹងឈុន ប្រធានការិយាល័យ អប់រំខណ្ឌច្បារអំពៅ ដើម្បីបញ្ចប់រឿងរ៉ាវនេះដោយសូមទោសគ្នាទៅវិញទៅមកក្រោមមបរិយាកាស រីករាយ និងស្និទ្ធស្នាល ៕










